មន្ត្រីកងរាជអាវុធហត្ថចេញពីផឹកលាក់សាច់ក្លែមជាប់ម៉ូតូបុករថយន្តទួរីសខ្នាតធំដេកខ្ពាកលើថ្នល
ថ្ងៃ សុក្រ ទី ១ ខែ តុលា ឆ្នាំ ២០១០
ខេត្តស្វាយ រៀង ៖ សម្លេងរថយន្តចាប់ហ្វ្រាំងអូសកង់ងឺតៗ បន្សល់ដានខ្មៅប្រវែង១២ម៉ែត្រ លើកំរាលថ្នល់កៅស៊ូ បន្ទាប់មកលាន់សូរផាំងគួរឱ្យភ្ញាក់ផ្អើល ហើយខណៈមនុស្សម្នានៅក្បែរនោះចោលភ្នែកមើលទៅឃើញមន្ត្រីកងរាជ អាវុធហត្ថម្នាក់ជិះម៉ូតូទៅបុកនឹងក្បាលរថយន្តទួរីសខ្នាតធំផ្នែក ខាងស្តាំ រួចហើយខ្ទាតទៅបោកក្បាលនឹងកញ្ចក់រថយន្ត បណ្តាលឱ្យស្រាំយ៉ាងខ្លាំង ចំណែកមន្ត្រីកងរាជអាវុធហត្ថរូបនេះ ក៏ធ្លាក់មកដីខ្ពាកដេកស្តូកស្តឹង ។
គ្រោះថ្នាក់ចរាចរណ៍ដែលមើលទៅគួរឱ្យញាក់សាច់នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១ តុលា ២០១០ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រវាងម៉ូតូម៉ាកវ៉េវអេស (WAVE S) និងរថយន្តទួរីស៤៦កៅអី ដឹកភ្ញៀវទៅកាន់ប្រទេសវៀតណាម (ហូជីមិញ-សៀមរាប) ។ បុរសរងគ្រោះដែលសន្លប់ស្តូកស្តឹងឈ្មោះម៉ែន សុវណ្ណ អាយុ៣៩ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ក្រោយពេលបុកឡានរងរបួសសន្លប់ត្រូវបានគេបញ្ជូនទៅសង្គ្រោះជីវិតនៅ មន្ទីរពេទ្យខេត្ត ។
អ្នកឃើញេហតុការណ៍បាននិយាយថា មុនពេលកើតហេតុ មន្ត្រីប៉េអឹមម៉ែន សុវណ្ណ បានជិះម៉ូតូចេញពីផ្លូវតូចឡើងមកផ្លូវជាតិលេខ១ ក៏វាក់នឹងរថយន្តទួរីស ដែលកំពុងបោះពួយពីទិសខាងលិចទៅកើត គឺឆ្ពោះទៅប្រទេសវៀតណាម បង្កឱ្យខាងរថយន្តចាប់ហ្វ្រាំងទាំងបង្ខំងឺតៗ អូសកង់១២ម៉ែត្រជាប់ដានខ្មៅ នៅលើថ្នល់កៅស៊ូ ហើយបុកគ្នាលាន់សូរផាំងតែម្តង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសសន្លប់ស្តូកស្តឹង ។
រថយន្តទួរីស៤៦កៅអី ហូជីមិញ-សៀមរាបក្រពឹតចំហៀងខាងមុខផ្នែកស្តាំ និងស្រាំកញ្ចក់ រីឯភ្ញៀវនៅលើរថយន្តមិនមានអ្នកណារងរបួសទេ ។ ចំណែកម៉ូតូបែកបាក់យ៉ាងដំណំ និងត្រូវបានគេឆែកឃើញសាច់ក្លែម១ថង់ផង ទំនងចេញមកពីកន្លែងផឹកមួយតង់ ហើយឆ្ពោះទៅរកកន្លែងផឹកមួយតង់ទៀត ៕
0 Response to "មន្ត្រីកងរាជអាវុធហត្ថចេញពីផឹកលាក់សាច់ក្លែមជាប់ម៉ូតូបុករថយន្តទួរីសខ្នាតធំដេកខ្ពាកលើថ្នល"
Post a Comment